Skip links

ភ្ជុំបិណ្ឌ

Project Year:
  • 2025
Category:
  • Posters

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទ្វារទសមាស ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពី បុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ ១រោច ខែភទ្របទ រហូត់ដល់ថ្ងៃទី ១៥រោច មានរយៈពេល ១៥ថ្ងៃ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថ្ងៃបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប
ព្រះពុទ្ធសាសនា។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្តានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងត ធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយ ដើម្បីរៀបចំម្ហូបអាហារ បាយសំម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។